ខ្សែ​ប្រយុទ្ធ​ដែល​ខ្ចី​ពី Atletico Madrid មានបំណងចង់បន្ដនៅ Barcelona

João Félix ដែលបច្ចុប្បន្នកំពុងខ្ចីជើងទៅ Barcelona ពី Atlético Madrid បានចែករំលែកគំនិតរបស់គាត់ក្នុងការបន្តជាមួយក្លឹបកាតាឡាន។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានបង្ហាញពីបំណងចង់បន្តនៅជាមួយ Barça ប៉ុន្តែគាត់បានទទួលស្គាល់ថាការសម្រេចចិត្តនេះគឺមិនមែននៅក្នុងដៃរបស់គាត់ទាំងស្រុងនោះទេ។

“ខ្ញុំកំពុងស្ថិតលើការខ្ចីជើង ដូច្នេះវាមិនអាស្រ័យលើខ្ញុំទេ។ ផែនការរបស់ខ្ញុំគឺច្បាស់លាស់ ខ្ញុំស្រលាញ់ Barcelona ហើយខ្ញុំចង់ស្នាក់នៅ។ វាអាស្រ័យលើកត្តាជាច្រើន ដូច្នេះយើងនឹងឃើញមានអ្វីកើតឡើង” Félix បាននិយាយទៅកាន់ The Nude Project ។Real Madrid

João Félix គឺជាកីឡាករផ្លូវការរបស់ Atlético Madrid ប៉ុន្តែគាត់បានចូលរួមជាមួយ Barça ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីឆ្នាំមុន។ ក្នុងរដូវកាលចុងក្រោយនេះ គាត់បានលេង 30 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 ដង។

កន្លងមកមានសេចក្តីរាយការណ៍ថា Barcelona មានបំណងរក្សាទុកកីឡាករខ្ចីជើងសញ្ជាតិព័រទុយហ្គាល់ទាំងពីរគឺ João Félix និង João Cancelo សម្រាប់រដូវកាលក្រោយ។

រដូវកាលថ្មីនឹងឃើញ Hans-Dieter Flick ដឹកនាំ Barcelona បន្ទាប់ពីការចាកចេញរបស់ Xavi Hernández ។

Picture of Mr.Chhun  Ravi

Mr.Chhun  Ravi

The author of the website, is an expert in sports content such as football, basketball, volleyball, Muay Thai or Tennis. From this, he also likes to follow various sports news.

Read More