នគរ​បាលព្រៃវែង​ជ្រើស​រើស​កីឡាករ​បាល់ទះ អាចក្លាយ​ជា​នគរ​បាល​ពេញ​សិទ្ធិ

Prey Veng Police select volleyball players

ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រៃវែង ​បាន​ប្រកាសជ្រើស​រើស​កីឡាករ​បាល់ទះ​មួយ​ចំនួន​ដែល​​អាច​ទទួល​បាន​ឱកាស​ក្លាយ​ជាមន្ត្រី​នគរបាល​ពេញ​​ជាតិ​សិទ្ធិ​​។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ​ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​បាន​ប្រកាស​នៅ​លើ​គណនី Facebook​ ផ្ទាល់​​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ថា ៖«​ស្នងការដ្ឋានន.ប​ព្រៃវែង​នឹង​ជ្រើស​រើស​យុវជន​បាល់ទះ​មួយ​ចំនួន​ ប្អូន​ៗ​ត្រូវ​មាន​អាយុ​ក្រោម​២៥​ឆ្នាំ និង​មាន​កម្ពស់​ចាប់​ពី​១.៨០​ឡើង។ ប្អូនៗ​មាន​ឱកាស​ក្លាយ​ជា​នគរ​បាល​ពេញ​សិទ្ធិ​ផង​ដែរ។

ការ​ប្រកាស​ជ្រើស​រើស​ក្រុម​បាល់ទះ​នេះ​​គឺ​ជា​ការ​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​ដូច​ជា ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ដែល​ជាកម្មវិធី​ប្រកួត​ផ្តោត​លើ​​ក្រុម​តាម​បណ្តា​ខេត្ត​ជា​ដើម។ នេះ​ជា​ឱកាស​របស់​យុវជន​ដែល​មាន​កម្ពស់​ចាប់​ពី​១.៨០​ម៉ែត្រ​ឡើង និង​មាន​ចំណង​ចំណូល​ចិត្ត​លេង​បាល់ទះ​ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​ពិត​ប្រាកដ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យុវជន​អាច​ទទួល​បាន​ក្រប​ខណ្ឌ​រដ្ឋ​ជា​មន្ត្រី​នគរ​បាល​ជាតិ​ថែម​ទៀត។
សប្តាហ៍ទី 6 នៃកម្មវិធី Women’s Daido Life SV.League បានផ្តល់បាល់ទះអគ្គិសនីនៅក្នុងប្រទេសជប៉ុន

បច្ចុប្បន្ន មាន​កីឡាករ កីឡាការិនី​​ជា​ច្រើន​​ទាំង​វិស័យ​បាល់ទះ បាល់ទាត់​ ប្រដាល់ និង​កីឡា​ផ្សេង​ៗ​ទៀត​បាន​ចូល​ក្រប​ខណ្ឌ​រដ្ឋ​ ​តាម​រយៈ​អាជីព​កីឡា​នៅ​ក្រោម​ស្ថាប័នរបស់​ខ្លួន​ដូច​ជា ក្រសួងមហា​ផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​ជា​ដើម។ កន្លង​មក ព្រៃវែង ជា​ខេត្ត​មួយ​ដែល​បាន​ប្រមូល​ធន​ធាន​កីឡាករ​បាល់ទះ​ល្អ​ៗ​ច្រើន​សម្រាប់​ការ​ចូល​រួម​ប្រកួត​​ក្នុង​ពាន​រង្វាន់​ផ្សេងៗ ប៉ុន្តែ​ក្រោយ​មក ក្រុម​បាល់ទះ​​របស់​ខេត្ត​មួយ​នេះ​បាន​​​ផ្លាស់​ប្តូរ​ជា​ក្លិប​បាល់ទះ​ វិសាខា ដូច្នេះ​ហើយ​បាន​ជា​ព្រៃវែង​មិន​ទាន់​មាន​ក្រុម​បាល់ទះ​​តំណាង​ខេត្ត​​ផ្ទាល់​ខ្លួន​​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នានា។ ជាក់​ស្តែង​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ជាតិ​ លើក​ទី​៤ ឆ្នាំ​២០២៤​ កាល​ពី​ពេល​ថ្មី​ៗ​នេះ កីឡាករ​បាល់ទះ​វិសាខា បាន​លេង​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង ហើយ​បានឈ្នះ​មេដាយ​មាស។ កីឡាករ​បាល់ទះ​របស់​ក្លិប​វិសាខា​មួយ​ចំនួន​​ក៏​បាន​ក្លាយ​ជា​មន្ត្រី​នគរ​បាល​ជាតិ​ផង​ដែរ៕