Liverpool ជាក្រុមទី១នៅអង់គ្លេសឈ្នះពាន EFL Cup ច្រើនជាងគេបង្អស់ ក្រោយយកឈ្នះ Chelsea កាលពីយប់មិញ

ក្លឹបហង្សក្រហម Liverpool បានគ្រងជើងឯកពានរង្វាន់លំដាប់ទីបីរបស់ប្រទេសអង់គ្លេស​ EFL Cup (Carabao Cup) និងជាលើក១០ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីយកឈ្នះលើក្រុមតោខៀវ Chelsea នៅឯកីទ្បដ្ឋាន Wembley Stadium ក្នុងលទ្ធផល ១-០ កាលពីយប់មិញ…។

ខ្សែការពារកណ្តាល Virgil van Dijk ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅនាទី១១៨ ក្នុងម៉ោងបន្ថែម១៥នាទី ២ដង តាមរយៈការបញ្ជូនបាល់ដ៏ល្អពីសំណាក់ដៃគូ Konstantinos Tsimikas ខណៈដែលក្រុម Chelsea ក៏បង្ហាញទម្រង់លេងដ៏អស្ចារ្យដែរ ដោយបើកការវាយសម្រុក និងដាក់សម្ពាធទៅលើក្រុមគូប្រជែង Liverpool តាំងពីតង់ទី១ និងទង់២ ប៉ុន្តែមិនមានសំណាងក្នុងការរកគ្រាប់បាល់ទាល់តែសោះ ក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ។

លទ្ធផលនេះ បានធ្វើឱ្យក្លឹបហង្សក្រហម Liverpool គ្រងតំណែងជើងឯកពានរង្វាន់លំដាប់ទីបីរបស់ប្រទេសអង់គ្លេស​ EFL Cup (Carabao Cup) ជាលើកទី១០ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។អានព័ត៌មានកីឡាថ្មីៗ

ក្រុម Liverpool គឺជាក្រុមទី១នៅអង់គ្លេស ដែលឈ្នះពានរង្វាន់នេះច្រើនជាងគេ ស្របពេលក្រុម Manchester City ឈ្នះ៨ដង, Manchester United ឈ្នះ៦ដង និងក្រុមរងជើងឯក Chelsea ចំនួន៥ដងដូចគ្នានឹងក្រុម Aston Villa ផងដែរ។

Mr.Chhun  Ravi

Mr.Chhun  Ravi

The author of the website, is an expert in sports content such as football, basketball, volleyball, Muay Thai or Tennis. From this, he also likes to follow various sports news.

Read More